ព័ត៌មានជាតិ

ផ្ទះ ២ខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង មូលហេតុទុស្សេខ្សែភ្លើង

សៀមរាបៈ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៥និង០០នាទី រលត់ទៅវិញនៅវេលាម៉ោង ៦និង២០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្រុមទី៣ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

+ម្ចាស់ផ្ទះឈ្មោះ ទេព សំបាន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់ដូរ រស់នៅទីកន្លែងកើតហេតុខាងលើ។
+បណ្តាលឲ្យរងការខូចខាតផ្ទះចំនួន ២ខ្នង៖
– ផ្ទះទី១ ទំហំ ៧ម៉ែត្រx១២ម៉ែត្រ ប្រភេទផ្ទះទៀមដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។
– ផ្ទះទី២ ទំហំ ៦ម៉ែត្រx១២ម៉ែត្រ ជិតគ្នា ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី ក្នុងដីឡូត៍តែមួយម្ចាស់តែមួយហើយទ្រព្យ សម្បត្តិដែលឆេះខូចខាតនៅក្នុងផ្ទះរួមមាន៖
– ម៉ូតូម៉ាក ហុងដាឌ្រីម ចំនួន ២គ្រឿង
– រ៉ឺម៉កសណ្តោងចំនួន ១គ្រឿង
– រ៉ឺម៉កតុតុចំនួន ១គ្រឿង
– ប្រាក់ដុល្លារចំនួន ៤,០០០ដុល្លារ
– ទូរទស្សន៍ គ្រែ ទូរទឹកកក និង សម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើន ត្រូវឆេះខូចខាតទាំងស្រុង។

+ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន៖
– រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ។
– រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹកនោះទេ ។
– រថយន្តអគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ។
– រថយន្តអគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ។

+មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់