Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងពន...

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់ស្រាល២នាក់

តាកែវ:​ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូទាំង២នាក់រងរបួសធ្ងន់ស្រាល ស្ថិតលើផ្លូវជាតិលេខ១២៩ ចន្លោះគីឡួម៉ែត្រលេខ២០-២១ ភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃក្បាស ខេត្តតាកែវ។

ជនរគ្រោះទី១មានឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៤៩ឆ្នាំ(របួសស្រាល) បើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1AR-9233 និងទី២ពុំស្គាល់ឈ្មោះ ភេទប្រុស(របួសធ្ងន់)​ បើកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1M-5124 (បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ) ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕