ពោធិ៍សាត់ៈ នៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃច័ន្ទ១៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្រះស្លាប់ ខណៈដែលម្តាយកំពុងបោកខោអាវ។
ក្មេងរងគ្រោះឈ្មោះ ផល សុធា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ករណីនេះសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់