ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើ

(ខេត្តព្រះវិហារ)៖ អាជ្ញាធបាននិយាយថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ សហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រះវិហារ ចាប់ឃាត់បានរថយន្ត ចំនួន ២គ្រឿង ដឹកជញ្ជូនឈើអារ លេខ២ (ផ្តៀក) ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ នៅចំនុចផ្លូវបំបែកគូលែន ស្រុកគូលែន និងលើដងផ្លូវជាតិលេខ៦២ ក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

គួរបញ្ជាក់ថា រថយន្តទី១ ពណ៌ស្លែ ចំណុះ ១២កៅអី និងរថយន្តទី២ ម៉ាក FUSO (ចំណុះ ២,៥តោន) ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ព្រះវិហារ 3A-0015 (បរិមាណឈើអារ ពុំទាន់បានវាស់វែង នៅឡើយទេ)។ វត្ថុតាងខាងលើ បានយកមករក្សាទុក នៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីរៀបចំចងក្រងសំណុំរឿង តាមនីតិវិធីនៃច្បាប់ ស្តីពីព្រៃឈើ៕

photo_2016-04-10_18-17-21photo_2016-04-10_18-17-14 photo_2016-04-10_18-17-17  photo_2016-04-10_18-17-24 photo_2016-04-10_18-17-26

មតិយោបល់