ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅម៉ាទ្បេស៊ី មនុស្សជិត ៤០០ នាក់ ត្រូវបានជម្លៀសខ្លួនចេញ

ម៉ាទ្បេស៊ីៈ គ្រោះទឹកជំនន់ភ្លាមៗ បានបណ្ដាលឲ្យស្រុកចំនួន៣ ក្នុងទីក្រុង Johor Bahru របស់ប្រទេសម៉ាទ្បេស៊ី កំពុងរងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ រយៈពេលពីរថ្ងៃ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។

ប្រភពពីមន្ត្រីទីក្រុង បានឲ្យដឹងថា រហូតមកទល់ម៉ោង ៨ ព្រឹកថ្ងៃអង្គារនេះ សរុបមនុស្ស ៣៧១ នាក់ហើយ ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញពីស្រុក Labis, Mersing និង Kota Tinggi ។

ករណីនេះដែរ លោក Ayub Rahmat ប្រធានគណៈកម្មាធិការសុខភាព បរិស្ថាន និងអប់រំទីក្រុង បាននិយាយថា ជនរងគ្រោះទាំងនោះ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជួយសង្គ្រោះបណ្តោះអាសន្នចំនួន ៥ កន្លែង ក្រោយពីលំនៅដ្ឋានរបស់ពួកគេ រងគ្រោះដោយសារទឹកជំនន់ បានវាយប្រហារនៅទីតាំងនោះ៕

មតិយោបល់