ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកបើករថយន្តរេចង្កូតបុកគំរបលូក្រឡាប់៥ទៅ៦ជុំ

ភ្នំពេញ:​ បុរស២នាក់ស្រវឹងស្រាជោកជាំ បើករថយន្តចេញពីរហាងផឹកស៊ីក្នុងល្បឿនលឿន គេចម៉ូតូ១គ្រឿង រ៉េចង្កូតទៅបុកគម្របលូក្រឡាប់៥ទៅ៦ជុំ​ រួច​បន្ត​បុកផ្ទប់នឹងបង្គោលភ្លើង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១២នឹង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក​KIA​ មួយគ្រឿង​ ពណ៌​ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 2Y-4990 បើកដោយបុរសស្រវឹងស្រាជោកជាំម្នាក់ និងរួមដំណើរ ដោយបុរសស្រវឹងម្នាក់ដេកក្នុងរថយន្តពីក្រោយខ្នង​ ​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿនដូចហោះ​ លុះមកដល់ចំណុចកើតហេតុដោយសារតែស្រវឹងធ្លាក់ភ្នែកខ្លាំងពេក ​​បើកក្នុងល្បឿនលឿនទៀតនោះ​ ក៏បានវ៉ាក់និងម៉ូតូមួយគ្រឿងពីមុខ ហើយព្យាយាមគេចពីម៉ូតូនោះ ក៏រេចង្កូតជ្រុលទៅបុក និងគម្របលូក្រឡាប់ផ្ងារ៥ទៅ៦ជុំ​ ដូ​ចកំពុងតែសំដែងរឿងហូលីវូត​ រួចបោកផ្ទប់ជាមួយនិងបង្គោលភ្លើង​ តែសំណាងល្អ​​បុរសទាំង២នាក់​ គ្រាន់តែរងរបួសស្រាល​ ចំណែករថយន្តរងការខូចខាតស្ទើ​តែទាំងស្រុងទៅហើយ។

ក្រោយពេលកើត​សមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ​ និងបានត្រួតពិនិត្យឃើញដោយមិនមានបង្ករបួសស្នាមដល់អ្នកដទៃនិងសម្បត្តិរដ្ឋទេ​ ក៏សម្រេចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចមកស្ទួចយករថយន្ត​ ទៅជួសជុលដោយខ្លួនឯង​៕

car2

car3

car4

car5

car5

car4

មតិយោបល់