ព័ត៌មានជាតិ

ស្នេហ៍ភេទដូចគ្នា! ខឹងនាងចេញពីផ្ទះទៅស្រឡាញ់ប្រុសថ្មី ទាញតាកំប៉ោងសំពងក្បាលដេរ៩ថ្នេរ…

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនគរបាលប៉ុស្តិ៍មានសមត្ថកិច្ចអោយជួយរកយុត្តិធម៌អោយយនាង ក្រោយពីរូបនាងត្រូវបាននារីជាគូស្នេហ៍ម្នាក់ទៀត (ស្រីស្រឡាញ់ស្រី) បានយករូបតាកំប៉ោងទៅវាយក្បាលបណ្តាលអោយ បែកនិងដេររហូតទៅដល់ ៩ថ្នេរ ព្រោះតែនាងចុះចេញពីផ្ទះ និងទៅស្រឡាញ់បុរសម្នាក់ផ្សេងទៀត។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានអាយុ២៤ឆ្នាំ ស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ រូបនាងបានចូលទៅលេងហ្គេមនៅក្នុងណាហ្គា ហើយក៏ស្រាប់មាននារីម្នាក់ឈ្មោះ ថែ សាមឌី អាយុ ២៦ឆ្នាំ ដែលជាគូស្នេហ៍របស់នាង ដែលដើរតួរជាប្រុសបានមកឃើញ នឹងរករឿងហើយប្រតាយប្រតប់ជាមួយនាង។ ពេលនោះកម្លាំងសន្តិសុខដែលយាមនៅណាហ្គាបានហៅពួកនាងអោយសួរនាំ និង អោយចេញទៅផ្ទះវិញ លុះដល់ផ្ទះនារីដែលដើរតួជាប្រុសបានហៅនាងទៅផ្ទះជួលរបស់ពួកគេទាំង ២នាក់ដែលធ្លាប់ រស់នៅជាមួយគ្នាបានរយៈពេល ២ឆ្នាំកន្លងមកហើយនោះ និងបិទទ្វារយករូបតាកំប៉ោង វាយទៅលើក្បាលបណ្តាលអោយបែក និងដេរអស់ចំនួន ៩ថ្នេរផងដែរ ដោយសារតែនាងបានចុះចេញ និង ទៅស្រឡាញ់បុរសម្នាក់ផ្សេងទៀតនោះ។

ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះរួចហើយ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក៏បានធ្វើការស្រាវ ជ្រាវ និង កោះហៅនារីដែលដើរតួជាមនុសប្រុសម្នាក់ខាងលើ យកមកចាត់ការទៅតាសមផ្លូវច្បាប់ជាបន្តទៀតផងដែរ។

មតិយោបល់