ព័ត៌មានជាតិ

ឡង់គ្រឺស័រ គេចរម៉កអេតចាយ បុកខឿនសួនច្បារនិងដែកឃាំងរ៉ូមីនេទឹករបស់រដ្ឋរងការខូចខាត

ភ្នំពេញៈ រថយន្តឡង់គឺ្រស័រមួយគ្រឿង បើកគេចរទេះអេតចាយ បួងចង្កូតទៅបុកនិងខឿនសួនច្បារ និងបង្គោលដែកដាក់បាំង រ៉ូមីនេទឹករបស់រដ្ឋ បណ្ដាលឲ្យខូចខាត នៅត្រង់ចំណុចការ៉ាសសាំង MPL ជាប់នឹងស្តាតអូរឡាំពិក តាមបណ្ដោយផ្លូវ១៦១ ស្ថិតក្នុសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើ បានប្រាប់Post Newsថា មុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវលេខ១៦១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចការ៉ាសសាំងMPL គាត់បានបើករថយន្តគេច ពីរទេះអេតចាយដែលកំពុងអូស ពីមុខរថយន្តរបស់គាត់ ធ្វើឲ្យរថយន្ត បួងចង្កូតជ្រុលឡើងទៅបុកនឹងខឿនសួនច្បារ និងបង្គោលដែកដាក់បាំងរ៉ូមីនេទឹករបស់រដ្ឋ បណ្ដាលឲ្យខូចខាត សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានសហការជាមួយសមត្ថកិច្ចចរាចរណ៍ជើងគោក ការិយាល័យជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយតាមច្បាប់ ៕

មតិយោបល់