ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez លុបការប្រគុំ​តន្ត្រី​ដោយ​សារ​ម្តាយ

តារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ស្អាត Selena Gomez បានលុបចោ​ល​នូវ​ការ​ប្រគុំ​តន្ត្រី​ចំនួន​ពីរ​នៅ​ចុង​សប្តាហ៍​នេះ​ ដោយ​សារ​តែ​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ E! Online នាង Gomez​ មានអ្នក​​គាំ​ទ្រ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ Power 106’s Cali Christmas​​ ក្នុង​រដ្ឋ​ Los Angeles​ កាល​ពី​យប់​ថ្ងៃ​សុក្រ ខណ:​ពេលដែលនាងកំពុងតែសមសម្តែងជាមួយម្តាយនាងឈ្មោះ Mandy Teefey ក៏ជួបនូវគ្រោះថ្នាក់​អាច​នឹង​រលូតកូន ដែលត្រួវជាប្អូនរបស់នាងនាពេលអនាគត។

សម្រាប់ព័ត៌មាននេះនៅមិនទាន់មានព័ត៌មានពី​ខាង Gomez មកបង្ហាញយ៉ាងណានោះទេ។ គួរបញ្ជាក់ផងដែរថាកាលពីខែមុន Selena Gomez បានប្រកាសនៅលើ​បណ្តាញសង្គម Twitter របស់នាងថា ម្តាយរបស់នាងមានអាយុ 35 ឆ្នាំ ជាមួយនឹងឪពុក​ចុងរបស់គឺលោក Brian មានកូនជាលើដំបូង ព្រមទាំងច្រៀងអបអរផងដែរ រួមនឹងមានរូបភាពប្តីប្រពន្ធ​មួយគួរនេះទៀត៕

មតិយោបល់