ព័ត៌មានជាតិ

ឃើញនាងឱនហាលស្រូវទំនង ចូលទៅរំលោភ!..

កណ្តាលៈ បុរសល្មោភតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ថានាងកំពុងហាលស្រូវ ត្រូវបុរសជនសង្ស័យ មកអោបពីក្រោយរួចផ្តួលទៅនឹងដីរួចបៀតបៀនកេរ្តិ៍ខ្មាស់។

ការឃាត់ខ្លួននៅថ្ងៃទី ៣០ ខែធ្នូ ឆ្មាំ២០១៧ វេលា ម៉ោង៤និង៣០នាទី ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះអាយុ១៨ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សាន ស៊ាន់ ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។

នគរបាលបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះកំពុងអោនកើបស្រូវដែលហាលនៅក្នុងទីធ្លាវត្តព្រះប្រសប់ថ្មី ស្រាប់តែជនសង្ស័យដើរមកពីទិសខាងកើតបានចាប់អោបជនរងគ្រោះពីក្រោយផ្តួលទៅនឹងដី ហើយជនរងគ្រោះបានរើបម្រាស់ដោយធាក់ជនសង្ស័យមួយជើងត្រូវចំដើមទ្រូងហើយបានរើបម្រាស់ខ្លួនរត់រួចចេញមកផ្លូវធំ ក៏ទូរសព្ទទៅប្រាប់បងថ្លៃរបស់ខ្លួនឈ្មោះ ហួរ សុខមាន ឲ្យមកជួយ ពេលបងថ្លៃមកដល់បាននាំមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។ ដល់ម៉ោង ១៩:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ស្រាវជ្រាវរកឃើញជនសង្ស័យ ក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់