ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តធុនធំ កិនបែកក្បាលស្លាប់ភ្លាមៗនៅស្រុកស្អាង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឲ្យក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ដោយរថយន្តបង្ក ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-9625 (សណ្ដោងរ៉ឺម៉កពីក្រោយ ពាក់ផ្លាកលេខភ្នំពេញ4-1780) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) បានបើករថយន្តពីត្បូងមកជើង(ជ្រៃធំ-ភ្នំពេញ) ។
លុះពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានក្មេងឈ្មោះ គន្ធា សុវណ្ណារ៉ា ភេទប្រុស អាយុ ០៣ឆ្នាំ មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានរត់ឆ្លងផ្លូវពីកើតមកលិច ចូលកង់ក្រោយរថយន្តខាងស្ដាំ បណ្ដាលឲ្យរថយន្តកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង និងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់