កំពង់ចាមៈ មានករណីអគ្គិភ័យមួយបានឆេះកុដិលោក យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅវត្តពោធិ៍ព្រឹក (ហៅវត្តក្រូច) ចំណុចភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អគ្គិភ័យនេះបានបំផ្លាញកុដិលោក ដែលមានទំហំ១៦ម៉ែត្រគុណ១៦គុណម៉ែត្រ ស្មើនឹង៤ខ្នង សង់អំពីឈើប្រក់ក្បឿង អស់ទាំងស្រុង។ចំណែកមូលហេតុ គឺបណ្តាលមកពីការផ្ទុះចង្ក្រានហ្គាស ហើយក្នុងនោះក៏មានការអន្តរាគមន៍ពីកម្លាំងរថយន្តពន្លត់អគ្គិភ័យផងដែរ៕
មតិយោបល់