ព័ត៌មានជាតិ

អ្នកស្លាប់៣នាក់ និងរបួសធ្ងន់ស្រាលជាង៥០នាក់ករណីរថយន្តដឹកកម្មករដូចគ្នា២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកសំរោងទង

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោងប្រមាណ៦និង៣០នាទី ថៃ្ងទី ១១ ខែសីហា ឆ្នាំ ២០២១ មានករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត ដឹកកម្មករដូចគ្នា ប្រភេទ ទម្ងន់ ២,៥តោន កើតហេតុចន្លោះគីឡូម៉ែត្រលេខ ៣-៤ លេីកំណាត់ផ្លូវជាតិ លេខ ៤១ ស្ថិត ក្នុង ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ រថយន្តបង្កគ្រោះថ្នាក់ខាងលេី មាន កម្មករកម្មការិនី ជិះប្រមា ណ ៥០ទៅ៦០ នាក់ ក្នុងហេតុការខាងលើ នេះបណ្ដាលឲ្យកម្មករ ស្លាប់ម្នាក់ នៅនឹងកន្លែងភ្លាមៗ (ប្រុស ) ជិះនៅផ្នែកខា ង ក្រោយ និងមានក ម្មការិនី ស្លាប់ បន្ដចំនួន ០២នាក់ ទៀត បន្ថែមពីនោះក៏មានអ្នករបួសធ្ងន់ប្រមាណ ១៥ នាក់ របួស ស្រាល ជាច្រើននាក់ ពេលនេះកងកម្លាំង នគរបា ល បានចុះអន្ដរាគមន៍សម្របសម្រួល ចរាចរណ៍ និងជួ យ បញ្ជូន អ្នករបួសទៅ កាន់បន្ទប់សង្រ្គោះ គ្លីនិក ឯកជន ដែលនៅ ជិត និងបន្ដជួយសង្រ្គោះអ្នករបួ សធ្ង ន់ទៅកាន់មន្ទីរពេទ្យ បន្ដទៀត៕

 

មតិយោបល់