ភ្នំពេញៈ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារតែជិះម៉ូតូបុករថយន្ដពីក្រោយពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1CP-0995 បើកបរក្នុងល្បឿនយ៉ាងបានបុករថយន្ដកុងទីន័រ ពាក់ស្លាកលេខព្រះសីហនុ3A-2698 របស់ក្រុមហ៊ុនផែស្ងួត អូរល័រ ពីក្រោយពេញទំហឹង បណ្ដាលឱ្យសា្លប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។
ក្រោយពេលកើតសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់