អាមេរិកៈ រយៈពេល ៦ទៅ៧ ឆ្នាំទៅហើយ ដែលតារាចម្រៀងប៉ុបអាមេរិក Michael Jackson បានស្លាប់លាចាកលោកនេះ ដោយត្រឹមតែបន្សល់កេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញ។ ក្រៅពីនេះ គេក៏នៅចាប់អារម្មណ៍របស់ប្រើប្រាស់របស់ Michael Jackson បូករួមទាំង រថយន្តផងដែរ។ ក្នុងចំណោមរថយន្តទាំងអស់ របស់ Michael Jackson គឺចូលចិត្ត បើក Mercedes-Benz ។
គេនៅចាំបានថា នៅឆ្នាំ ១៩៨៥ លោក Michael Jackson បានបើករថយន្ត ៣១គីឡូម៉ែត្រ ដោយចេញពីផ្ទះរបស់ខ្លួននៅ Encino ទៅកាន់ស្ទូឌីយ៉ូ ឡូអេនជើឡេស ដោយបើករថយន្ត Mercedes-Benz 500 SEL ដោយខ្លួនឯង។ ប៉ុន្តែនៅឆ្នាំ ១៩៨៨ គាត់បានផ្លាស់ផ្ទះ ទៅរស់នៅ Neverland Ranch ក្នុង រដ្ឋកាលីហ្វ័រញ៉ា តែរថយន្ត Mercedes-Benz 500 SEL មិនបានប្តូរឡើយ ដោយជិះវាដដែល។
រថយន្ត Mercedes-Benz 500 SEL របស់ Michael Jackson បំពាក់ដោយម៉ាស៊ីន V8 ប្រភេទ ៥លីត្រ ដោយផ្តល់ថាមពល ៣០២ សេះ និងចង្កឹះលេខ៤ វគ្គអូតូ។ រហូតដល់ទសវត្សរ៍ ៩០ គាត់នៅតែបើកវាដដែលតែដោយបើកតែក្នុងចំការ និង ក្បែរផ្ទះតែប៉ុណ្ណោះ។
ក្រោយមកទៀត រថយន្តនេះដេរ បានឲ្យទៅមីងរបស់គាត់ សម្រាប់ថ្ងៃខួបកំណើត។ ក្រោយពីការស្លាប់របស់
Michael Jackson រថយន្តនេះ ត្រូវបានដាក់ដេញថ្លៃ ដោយបានទៅម្ចាស់ហាងកាហ្វេ Hard Rock Café នៅញ៉ូវយ៉ក ក្នុងតម្លៃ ១សែនដុល្លារ៕
មតិយោបល់