ព័ត៌មានជាតិ

រថយន្តរេងរ៉ូវឺ បុកគ្នាជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់របួសធ្ងន់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត១គ្រឿងព្រលះគ្នាជាមួយម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ កាលពីវេលោម៉ោងជិត១១និង៣០នាទីយប់ ថ្ងៃទី១០មិថុនានេះ នៅលើផ្លូវឯករាជ្យ ម្តុំខាងមុខខារ៉ាអូខេស្តាវេល ក្នុងសង្កាត់លេខ៤។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាករេងរ៉ូវឺ (Range Rover) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2x-5858 ព្រលះម៉ូតូ ១គ្រឿងពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ៕

photo_2016-06-11_06-02-22

photo_2016-06-11_06-02-21

photo_2016-06-11_06-02-20

photo_2016-06-11_06-02-19

មតិយោបល់