ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានចាប់ពរក្មេងស្រី ម្នាក់ដល់ពេលឪពុកគេសុំកូនមកវិញ និងរករឿងរកវាយថែមទៀតផងដែរ នៅពេលដែលរូបគេមានអាការៈបែកថ្នាំយ៉ាងខ្លាំងនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹក ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចខាង មុខផ្ទះគ្មាលេខ ផ្លូវបេតុង ក្នុងភូមិ ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា បុរសដែលបានឃាត់ខ្លួនមានឈ្មោះ ដាវ គឹមហ្វុង អាយុ ៣៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិប្រាកដ។មុនពេលកើតហេតុ មានក្មេងស្រីអាយុជាង ១ខួបម្នាក់ បានដើរលេងនៅខាងមុខផ្ទះរបស់ គេ ក៏ស្រាប់តែបុរសជាជនជាតិវៀតនាមខាងលើមិនដឹងជាមកពីទីណាទេ មកចាប់លើកពរលេង ដោយឃើញបែបនេះ បុរសជាឪពុកក៏បានសុំយកកូនរបស់គាត់វិញតែរូបគេមិនអោយ និងធ្វើការលួងលោមយ៉ាងយូរទើបប្រគល់អោយវិញ ហើយក៏ប្តឹងកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ បុរសជនជាតិវៀតណាមរូបនោះ ត្រូវបានធ្វើការចាប់ឃាត់ខ្លូនយកមកកាន់នគរបាលប៉ុស្តិ៍ទន្លេ បាសាក់ ហើយដោយសារតែរូបគេមានអាការៈបែកថ្នាំយ៉ាងងខ្លាំងនោះ ក៏ត្រូវបានចាប់បញ្ជូនយកទៅកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញវិញ៕
មតិយោបល់