ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក របួសធ្ងន់បុរសម្នាក់ នៅកំពង់ឆ្នាំង!

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅក្នុងភូមិអូរតានីស ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ មាស វ៉ាត អាយុ៧១ឆ្នាំ មានទីលំនៅ ភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ។ ជនរងគ្រោះជិះម៉ូតូ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ឆ្លងផ្លូវជាតិពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AK-5463 អ្នកបើកបររត់គេចខ្លួន ក្នុងទិសដៅពីជើងទៅត្បូងជ្រុលទៅបុក អូសជិត១០ម៉ែត្រ រួចរថយន្តបានជ្រុលទៅបុកដើមអាកាស្យាកៀបជាប់ទៅមុខលែងរួចតែម្តង៕

មតិយោបល់