នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយមន្ត្រីរាជការសាលារាជធានីភ្នំពេញ ដើម្បីជំរៈមន្ទិល សង្ស័យ និងបង្ហាញពីគោលការណ៍ច្បាស់លាស់ពីភាពអត់ធ្មត់របស់អាជ្ញាធរ តបទៅនឹងការធ្វើបាតុកម្មក្រោមការញ៉ុះញង់របស់គណបក្សសង្គ្រោះជាតិ ដែលកើតមានជារៀងរាល់ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពសង្គម និងប៉ះ ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងរាជធានីភ្នំពេញ។
មានប្រសាសន៍ទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំដល់មន្ត្រីរាជការទាំងអស់ សូមកុំឲ្យមាន ការព្រួយបារម្មណ៍ឲ្យសោះ និងសូមរក្សាភាពស្ងៀមស្ងាត់ក្នុងការបំពេញការងារជាធម្មតា និងត្រូវចាំថា រាជរដ្ឋាភិបាល របស់យើងជា រដ្ឋាភិបាល ស្របច្បាប់ ដូចនេះ សូមបងប្អូន ផ្តល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំក្នុងការសម្រេចចិត្តផ្នែកនយោបាយ ជៀសវាងមន្ត្រីរបស់ យើងចូលរួមដុតឲ្យខ្លោចរោលឲ្យឆៅ ។ ឯកឧត្តមអភិបាល បានបន្តទៀតថា ទាំងរូបភាព ខ្លឹមសារ និងអំពើហឹង្សាខ្លះៗដែលបានកើតឡើងក្នុងសកម្មភាពបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិនោះ គឺពួកគេចង់បង្ហាញឲ្យឃើញពីរូបភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលជាទង្វើក្នុងការ បំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ។ មានសំណួរជាច្រើនសួរថា ហេតុអ្វី បានជាអាជ្ញាធររាជធានីភ្នំពេញ ក៏ដូច រាជរដ្ឋាភិបាលមិនបានចាត់វិធានការណ៏ ឆ្លើយតបឲ្យបានសមស្របទៅនឹងការបង្កឲ្យបាត់សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខសង្គម លែងគិតគួពីច្បាប់ទម្លាប់របស់គណៈបក្សប្រឆាំងនោះ ? ឯកឧត្តមអភិបាល បានបញ្ជាក់ថា មកដល់ ពេលនេះយើងកំពុងអនុវត្តវិធានការណ៍ច្បាប់ ដោយមិនប្រើកម្លាំងបាយទេ យើងក៏មិនបានចាត់ទុកប្រជាពលរដ្ឋយើង ក្នុងរូបភាពខ្មៅងងិត ឬដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្ននោះដែរ ព្រោះមិនមែនស្ថិតក្នុងបន្ទាត់ក្រហមនោះ ឡើយ ។ អ្វីៗសម្រេចទៅបាន គឺអាស្រយ័ដោយការជូបចចារគ្នា មិនមែនដោះស្រាយតាមដងផ្លូវ ឬតាមបណ្តាញសង្គម Face book នោះឡើយ៕
ចុចទីនេះមើលប្រភពដើម
មតិយោបល់