ព័ត៌មានជាតិ

ដឹកឈើប្រណីត ប្រុងលោកឆត្រឆ្លងដែនគេចពីសមត្ថកិច្ច បាក់ស្ពានទៅមុខលេងរួច

កំពតៈ ករណីរថយន្តយីឌុបភ្លៅប្រាំ ដឹកឈើប្រណិតប្រភេទឈើម្រិញពេញមួយរថយន្ត ប្រហែល៥០ម៉ែត្រគូប បណ្តាលឲ្យបាក់ស្ពាន នៅចំណុចស្ពានអ្នកតារាជ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីវេលាម៉ោង ១១និង៤៥នាទី អាធ្រាត្រ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា មានរថយន្តដឹកឈើចំនួន
៣គ្រឿង ដឹកឈើពីឱរ៉ាល់ ឆ្ពោះទៅប្រទេសវៀតណាម ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកឈូក ដើម្បីស្ទាក់ឃាត់រថយន្តដឹកឈើមួយគ្រឿងនោះ តែដោយសាររថយន្តនោះ មិនព្រមឈប់ និងព្យាយាមរត់គេច ពីការស្ទាក់របស់មន្ត្រីជំនាញ ក៏បានបើកកាត់ស្ពានអ្នកតារាជ ទើបបណ្តាលឲ្យបាក់ស្ពាន ទៅមុខមិនរួច តៃកុងរថយន្ត និងម្ចាស់ឈើក៏បានរត់គេចខ្លួនអស់ បន្សល់រថយន្ត និងឈើពេញប្រៀប ដោយមិនដឹងថា ម្ចាស់ឈើ ជានរណានោះឡើយ។

ប្រតិបត្តការបង្ក្រាបនេះដែរ កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក តុង សែ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឈូក រីឯកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក ហេង សុវុទ្ធី មេបញ្ជាការរងមូលដ្ឋានស្រុក
ឈូក និងជាប្រធានស្នាក់ការសន្តិសុខកម្លាំងកងរាជអាវុធហត្ថអូដីសរ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងចាត់ចែង យករថយន្តនិងឈើទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ៕

photo_2016-06-11_08-35-09photo_2016-06-11_08-35-08photo_2016-06-11_08-35-08 (2)photo_2016-06-11_08-35-07photo_2016-06-11_08-35-06photo_2016-06-11_08-35-05photo_2016-06-11_08-35-05 (2)photo_2016-06-11_08-35-04photo_2016-06-11_08-35-03photo_2016-06-11_08-35-03 (2)photo_2016-06-11_08-34-59photo_2016-06-11_08-35-00photo_2016-06-11_08-35-01photo_2016-06-11_08-35-02

មតិយោបល់