ព័ត៌មានបច្ចេកវិទ្យា

ចំណុចពិសេស៣ ជួយឲ្យអ្នកទិញរថយន្តថ្មីមួយបានល្អ

បច្ចេកវិទ្យាៈ បើទោះបីជាមានការផ្សព្វផ្សាយជាច្រើនទាក់ទងទៅនឹង រថយន្តថ្មី ប៉ុន្តែការពិតក៏មានអត្ថប្រយោជន៍ជាច្រើន ក្នុងការទិញរថយន្តដែលមានតម្លៃថោកជាងសម្រាប់ម៉ូដែលថ្មីមួយ។
ធាតុពិតរថយន្តថ្មីវាគ្រាន់តែធ្វើឲ្យអ្នកបណ្តែតខ្លួន តាមភាពប្រណីត តែប៉ុណ្ណោះ តែក៏អ្នកអាចធ្វើការស្វែងយល់ ដើម្បីទិញរថយន្តថ្មីមួយ តែវាមិនមែនម៉ាកទំនើប ដែលផ្សព្វផ្សាយ នៅលើទីផ្សារ។
ខាងក្រោមនេះដែរ យើងនឹងបង្ហាញវិធីសាស្ត្រទាំង ៣ដោយទិញបានរថយន្តថ្មី និងផ្តល់ប្រយោជន៍ដល់អ្នក ដោយមិនពឹងផ្អែក ទៅលើការឃោសនា។

១.បច្ចេកវិទ្យាសុវត្ថិភាពថ្មី
នៅក្នុងឧស្សាហកម្មរថយន្ត ភាពអស្ចារ្យគឺដំណើរការដោយកុំព្យូទ័រ ដោយធ្វើបដិវត្តន៍ ដើម្បីបង្កើនសុវត្ថិភាព។ នៅពេលដែលអ្នកចំណាយថវិការបស់អ្នកទិញរថយន្តថ្មីមួយ ចាំបាច់ត្រូវដឹង ចំណុចពិសេសសុវត្ថិភាពខ្ពស់ មាន ៖
ឧបករណ៍គ្រប់គ្រងលំនឹង
គ្រប់គ្រងការបើកបរ ខណៈដែលមានការប្រែប្រួល
ជូនដំណឹងក្នុងពេលចាកចេញពីផ្លូវ
កាម៉េរ៉ាបង្ហាញទិដ្ឋភាពខាងក្រោយ។

២. ការសន្សំសំចៃប្រេងសាំង
វាជាការពិតណាស់ សម្រាប់រថយន្តដែលស៊ីសាំង តិច វាជាតម្រូវការចាំបាច់ សម្រាប់គ្រួសារ ដែលមានជីវភាពមធ្យម។ បច្ចុប្បន្នវាជារឿងងាយស្រួលនោះទេ សម្រាប់ការស្វែងរក ស៊េរីរថយន្តស៊ីសាំងតិច នោះគឹ ពពួក បំពាក់ប្រព័ន្ធ ហាយប្រីដស៍ ឬ ស៊េរីកូនកាត់ ដោយប្រើប្រាស់អគ្គិសនី ជាជំនួយ ដែលកំពុងវាយលុកទីផ្សារ។

៣. ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
ការចំណាយសាច់ប្រាក់ទៅលើរថយន្ត ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន វាមិនល្អនោះទេ ក៏ប៉ុន្តែអ្នកអាចធ្វើការស្វែងរក វិធីប្រើប្រាស់រថយន្ត ដែលលើកទឹកចិត្ត ដោយរាជរដ្ឋាភិបាល សម្រាប់រថយន្តអគ្គិសនីថ្មី បំពាក់កម្មវិធីជំនួយហាយប្រីដស៍ និង ជំនួសដោយប្រេង។ ជាឧទាហរណ៍ បើសិនជាអ្នកទិញរថយន្តដែលបំពាក់ដោយប្រព័ន្ធហាយប្រីដស៍ ជាជំនួយបន្សុទ្ធខ្យល់ និងជួយកាត់បន្ថយពន្ធរហូតដល់ទៅ ៧៥០០ ដុល្លារ។ ប៉ុន្តែបើសិនជាអ្នកទិញ Honda Civic GX វានឹងភ្ជាប់មកជាមួយនឹងឥណទានពន្ធ ៤០០០ ដុល្លារអាម៉េរិក៕

photo_2016-06-11_08-20-06

មតិយោបល់