ព័ត៌មានជាតិ

ស្តែងៗបុរសម្នាក់ជិះម៉ូតូMSXបុកបង្គោលភ្លើងដាច់ជើងម្ខាងចេញពីគ្នា…

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូMSXមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកគល់ស្ពានស្ទឹងមានជ័យ ហើយផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាងចេញពីគ្នាគួរឲ្យរន្ធត់កាលពីវេលាម៉ោង២និង៣៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបុរសម្នាក់ជិះម៉ូតូMSXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GO-5418 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគល់ស្ពានពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់នោះផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងរងរបួសធ្ងន់ ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចម្ការមនរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់យកទៅវិញ៕

មតិយោបល់