ព័ត៌មានជាតិ

មន្ត្រីខិលខូចណា ហ៊ានឃាត់ទូកវៀតណាមដែលត្រូវឈ្មួញខ្មែរជួលឲ្យមកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាម នឹងត្រូវចាត់វិធានការតាមច្បាប់!..

តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក បានឲ្យដឹងទាំងស្រុងថា៖ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ លោក ឡាយ វណ្ណៈ​ អភិបាល​ខេត្តតាកែវ បានចេញបទបញ្ជាដោយធ្វើការអនុញ្ញាតឲ្យទូកវៀតណាមដែលត្រូវឈ្មួញជនជាតិខ្មែរជួលឲ្យមកដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមដោយសេរីនិងបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីខិលខូចណាម្នាក់ដែលហ៊ានឃាត់ទូកមិនឲ្យចូលដឹកស្រូវនិងបានគាបសង្កត់ទារលុយពីការអនុញ្ញាតឲ្យទូកចូលដែលនាំឲ្យតម្លៃស្រូវរបស់ប្រជាពលរដ្ឋលក់ចេញមានការធ្លាក់ចុះ។

ការចេញបទបញ្ជាពីលោក ​អភិបាលខេត្តតាកែវ ពេលនេះ បន្ទាប់ពីកើតឡើងពីក្រុមឈ្មួញទិញស្រូវនៅក្នុងស្រុកអង្គបូរីមួយក្រុមបានឡើងមកប្ដឹងលោកពីទង្វើរបស់មន្រ្តីខិលខូចមួយចំនួនដែលបានគាបសង្កត់យកលុយពីពួកគាត់ដ៏ច្រើនហួសហេតុនិងបានហាមឃាត់ទូកដែលពួកគាត់ជួលពីប្រទេសវៀតណាមកដឹកស្រូវមិនឲ្យចូលមកដឹកស្រូវតាមច្រកទ្វារ​ព្រំដែនទឹកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គបូរី៕

មតិយោបល់