ភ្នំពេញ: អាសូរណាស់ បុរសវ័យ៥០ឆ្នាំម្នាក់ កំពុងមានជំងឺប្រចាំកាយផង ហើយខណៈដែលប្រពន្ធចេញទៅលក់ដូរដូចសព្វដង ស្រាប់ឡើងសារេបំពង់សម្រាប់បង្ហូរទឹក សង្ស័យរអិលធ្លាក់ទល់ផ្អក បណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ នៅផ្ទះជនរងគ្រោះផ្ទាល់ ស្ថិតក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ហុក យូហៀង ភេទប្រុស អាយុ៥០ឆ្នាំ (មានជំងឺប្រចាំកាយ) មុខរបរលក់ដូរជាមួយប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុ ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនម៉ោងកើតហេតុ ដោយប្រពន្ធជនរងគ្រោះ បានទៅលក់ដូរដូចសព្វដង ដោយជនរងគ្រោះជាប្តីនៅផ្ទះ ដោយមិនដឹងថា ជនរងគ្រោះងាកឃើញបំពង់ ទ បង្ហូរទឹកយ៉ាងណា ទើបឡើងទៅឡើងសារេ ខណៈពេលនោះសង្ស័យរអិលទើបរបូតដៃធ្លាក់ មកខាងក្រោមយ៉ាងពេញទំហឹង សង្ស័យដាច់សរសៃរឈាមស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ ទើបសាច់ញាតិ ដើរទៅប្រទះឃើញជនរងគ្រោះ ដេកដួលនៅលើដីទើបស្រែកឆោឡោ ឲ្យអ្នកជិតខាងទៅជួយតែអកុសល ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យ រួចទើបប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់