កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី មានករណីឆក់ខ្សែភ្លើង បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅចំណុចផ្ទះកំពុង(សង់ថ្មី) ស្ថិតក្នុងភូមិផ្សារឆ្នាំង
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ យ័ន យ៉ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមេការសំណង់ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាមបានឡើងធ្វើដំបូល និងតអំពូលភ្លើងនៅលើពិដានផ្ទះជាន់ខាងលើកំពស់ ០៦ម៉ែត្រ ដោយមានការធ្វេសប្រហែស បណ្ដាលឲ្យឆក់ខ្សែភ្លើងរួចក៏ធ្លាក់មកក្រោម ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏ត្រូវដឹកយកមកតម្កល់នៅគេហដ្ឋានវិញ ។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះតាមនីតិវិធី គឺពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន និងបានប្រគល់សពជូនសាច់ញាតិ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីយ៕
មតិយោបល់