ព័ត៌មានជាតិ

រន្ធត់! ហ៊ីយ៉ាន់ដាយបុកបុរសម្នាក់ស្លាប់ នៅកំពត

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពេលរថយន្តហ៊ីយ៉ាន់ដាយ បើកបុកអ្នកថ្មើជើងម្នាក់ ដើរឆ្លងផ្លូវជាតិពីលិចទៅកើត បណ្តលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកជនបង្កគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧យប់ លើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិក្រាំងថ្កូវ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ភា ហៅព្រិច ភេទប្រុស អាយុ៣៩ឆ្នាំ(ស្លាប់) រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តម៉ាកហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-3171។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់