ព័ត៌មានជាតិ

ស្មានតែនៅឆ្ងាយដឹងអីរំលងត្រឹម ៤ផ្ទះសោះ!! ករណីចោរឆ្លៀតឱកាសលួចគាស់ផ្ទះពេលម្ចាស់…

កណ្ដាលៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥៣នាទី ចំណុចបន្ទប់ផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីចោរលួចគាស់ផ្ទះ។

ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ ម៉ា ជៀន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មុខរបរ កម្មកររោងចក្រ ។
២.ឈ្មោះ ឈុន ស៊ីណាង ភេទស្រី អាយុ ៤៩ឆ្នាំ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មុខរបរ លក់ដូរ ។

សម្ភារៈបាត់បង់៖
-កាបូបដៃចំនួន១និងលុយ៣០ដុល្លារ
-ថង់ស្ពាយពណ៌បៃតងចំនួន១ និងសម្ភារៈមួយចំនួនទៀត
-ឆ្នាំងសាកទូរស័ព្ទចំនួន១
-នំធុងចំនួន១ធុង
-មីកញ្ចប់០១ចំនួន។

ជនសង្ស័យឈ្មោះ ហៀង ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖
-សោរម៉ាកSOLIXខូចខាតចំនួន០១
-ស្ករគ្រាប់ចំនួន១ថង់
-ថង់ស្ពាយពណ៌បៃតង១ ។

សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទាំង២ នាក់មិននៅផ្ទះ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពគាស់សោរទ្វារបន្ទប់ចូលលួចយកសម្ភារៈដូចខាងលើ ហើយបានគេចខ្លួនបាត់។ ពេលជនរងគ្រោះត្រឡប់មកផ្ទះវិញ ឃើញទ្វារបន្ទប់របើក ទើបដឹងថាមានចោរចូលលួចទ្រព្យសម្បត្តិរបស់ខ្លួន ហើយបានឲ្យម្ចាស់ផ្ទះជួលឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ស្គាល់មុខជនសង្ស័យដែលស្នាក់នៅផ្ទះជួលរំលងគ្នា ៤ផ្ទះ ពេលនោះជនរងគ្រោះបានតាមទៅរកមើលជនសង្ស័យដែរ តែមិនឃើញជនសង្ស័យនៅផ្ទះទេ ។ លុះដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ទើបឃើញជនសង្ស័យចូលផ្ទះ ជនរងគ្រោះបានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់