ព័ត៌មានជាតិ

ខឹងម៉ែក្មេកបិទផ្លូវមិនឲ្យដើរ ដុតផ្ទះខ្លួនឯងកម្ទេចចោល!..

ព្រះសីហនុៈ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅអស់គ្មានសល់ ត្រូវប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ករណីនេះកើតឡើង បន្ទាប់ពីជនសង្ស័យឈ្មោះគង់ អូន ភេទប្រុស អាយុ៣០ឆ្នាំ បានឈ្លោះគ្នាជាមួយម្តាយក្មេក រឿងបិទផ្លូវមិនឲ្យដើរ ទើបធ្វើឲ្យរូបគេខឹង ក៏ដុតផ្ទះខ្លួនឯងដែលមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់សង្កសីបណ្តាលឲ្យឆេះគ្មានសល់ តែម្តង៕

មតិយោបល់