ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស៧នាក់ របួស១៣នាក់ នៅថ្ងៃទី២៣មិថុនា

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ កើតឡើងចំនួន១៣លើក (យប់៧លើក) សម្លាប់មនុស្ស៦នាក់ (ស្រី៤នាក់) រងរបួសធ្ងន់៩នាក់ (ស្រី២នាក់) និងរបួសស្រាល៤នាក់(ស្រី១នាក់)។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍នេះបន្តឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមាន ម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំ១គ្រឿង ដែលបណ្តាលមកពីករណីល្មើសល្បឿន៤លើក(ស្លាប់ម្នាក់) ប្រជែង២លើក បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នាក់) មិនគោរពសិទ្ធិ១លើក ស្រវឹង១លើក (ស្លាប់ម្នាក់)។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៥នាក់)។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក ផ្លូវលំ៧លើក ដោយឡែកយានយន្តបង្កហេតុ រួមមាន ម៉ូតូ៧លើក រថយន្តធុនតូច៥លើក និងរថយន្តធំ១គ្រឿង។

របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ បន្តឲ្យដឹងទៀតថា រាជធានីខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ឆ្នាំង ២លើក ស្លាប់២នាក់(ស្រី) របួស២នាក់(ស្រី) កំពង់ចាម ២លើក ស្លាប់២នាក់(ស្រីម្នាក់) បន្ទាយមានជ័យ ២លើក ស្លាប់ម្នាក់ និងខេត្តតាកែវ ១លើក ស្លាប់ម្នាក់(ស្រី) របួសម្នាក់៕

មតិយោបល់