កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា បើទោះបីក្រុងព្យុងយ៉ាង ព្រមានថា សមយុទ្ធនេះ នឹងបង្កអន្តរាយដល់ការចរចានុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងជើងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។
សមយុទ្ធនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនថ្ងៃថ្មីៗនេះ ដោយអះអាងថា ជាការព្រមានដ៏ខ្លាំងក្លា ទៅកាន់ទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធ ជាមួយទីក្រុងវ៉ាស៊ីនតោន។
យ៉ាងណាមិញ មន្ត្រីក្រសួងក្រុងសេអ៊ូលម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា សមយុទ្ធរួមគ្នារបស់ពួកគេ គឺធ្វើទ្បើង ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពរបស់ក្រុងសេអ៊ូល សម្រាប់ការប្រមើលមើលឡើងវិញ នូវការគ្រប់គ្រងប្រតិបត្តិការពេលមានសង្គ្រាមប៉ុណ្ណោះ»៕
មតិយោបល់