ភ្នំពេញៈ បុរសម្នាក់ខ្យល់គស្លាប់ ខណៈដែលកំពុងអង្គុយជជែកលេងជាមួយញាតិជិតខាង ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើបានអង្គុយជជែកលេងជាមួយអ្នកជិតខាង ហើយក៏ត្អូញ ប្រាប់ប្រពន្ធរបស់គាត់ថាដូចជារោយកញ្ចឹងក មួយសន្ទុះក្រោយមកក៏មានអាការៈស្លេកស្លាំង ទើបអ្នកជិតខាងនាំគ្នាជួយគក់ច្របាច់ និងនាំគាត់ទៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរផ្ទះជួលរបស់គាត់ តែជាអកុសលគ្រូពេទ្យ បានប្រាប់ថាបុរសខាងលើនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ដល់អាជ្ញាធម៌មូលដ្ឋាននិងនគរបាលជំនាញចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួច បានប្រាប់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាស្លាប់ដោយជំងឺខ្យល់គ គាំងបេះដូងពិតប្រាកដមែន។
សពបុរសខាងលើមានឈ្មោះ ហៃ តឹម អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុបស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំវាល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
https://youtu.be/wfAMVEyXhLY
មតិយោបល់