ព័ត៌មានជាតិ

ឡិចស៊ីសបើកលឿន ជ្រុលទៅបុករថយន្តដឹកទំនិញ គាបផ្ទប់ស្លាប់..

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានរថយន្តឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-7737 បើកបរក្នុងទិសដៅពីកើតទៅលិច បើកបរឈ្មោះ ហួត វុទ្ធី ហៅឡូញ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិជំនីញ ឃុំអន្លង់វិល ស្រុកសង្កែ បានមកបុកជាមួយរថយន្តប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ3A-3839 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ទិសដៅផ្ទុយគ្នា បណ្តាលឲ្យម្ចាស់រថយន្តឡិចស៊ីសគាបជាប់ក្នុងរថយន្តស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់