ព័ត៌មានកីឡា

Buffon ថា ខ្សែប្រយុទ្ធល្អជាងគេលើលោក នាពេលបច្ចុប្បន្ននេះ មិនមែន Messi និង Ronaldo ឡើយ

អ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអ៊ីតាលី និង Juventus កីឡាករ Gianluigi Buffon បានឲ្យដឹងថា ខ្សែប្រយុទ្ធល្អជាងគេលើលោក នៅពេលនេះ មិនមែន Lionel Messi និង Cristiano Ronaldo ដែលមនុស្សគ្រប់គ្នាតែងតែចាត់ទុកជា Idol ឡើយ។

តាមរយ:របាយការណ៍របស់ Talk Sports បានឲ្យដឹងថា​ Buffon មិនបានចាត់ទុកថា Lionel Messi និង Cristiano Ronaldo ជាកំពូលខ្សែប្រយុទ្ធដ៍ល្អលើលោក នាពេលបច្ចុប្បន្ននេះឡើយ។ Buffon បាននិយាយថា ” ជាង១០ឆ្នាំកន្លងមកនេះ Ronaldo និង Messi បានធ្វើឲ្យ​ពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កីឡាករទាំង២ ដែលបង្កព្យុះភ្លៀង​ដល់ពិភពបាល់ទាត់​ “។

យ៉ាងណាវិញ សករាជរបស់ Ronaldo និង Messi ល្មមដល់ពេលបញ្ចប់ហើយ ព្រោះ​ថា នៅពេលនេះ ពួកគេល្មមដល់ពេលបញ្ខប់ហើយ ខណ:កីឡាករនាពេលបច្ចុប្បន្ននេះ កំពុងតែសាងកេរ្តិ៍ឈ្មោះ​យ៉ាងសុសសាយក្នុងវិស័យបាល់ទាត់។ ក្នុងនោះដែរ Buffon បានឧទ្ទេសនាមកីឡាករមួយរូប ដែលកំពុងតែជំនួសតំណែងរបស់ Ronaldo និង Messi ជាកីឡាករល្អជាងគេក្នុងលោក នោះគឺ ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur កីឡាករ​ Harry Kane ដែលជា Top Scorer ប្រចាំឆ្នាំ ២០១៧។

ជាក់ស្តែងណាស់ Harry Kane កំពុងតែវាយលុកប្រជាប្រិយភាពយ៉ាងខ្លាំង នាឆ្នាំ ២០១៧កន្លងមកនេះ។ ក្នុងនោះដែរ Harry Kane បានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០១៧ ដោយគិតទាំងការប្រកួតឲ្យក្លិប និងជម្រើសជាតិ ដែលនេះគឺជាលើកដំបូងហើយ សម្រាប់កីឡាករអង់គ្លេសរូបនេះ។ ម្យ៉ាងវិញទៀតនោះ Kane កំពុងតែជាទីចាប់អារម្មណ៍របស់ ក្រុម Real madrid ខណ:តម្លៃខ្លួនរបស់កីឡាកររូបនេះ ច្រើនជាង ២០០លានផោន ថ្លៃជាង Neymar ដែលផ្ទេរទៅកាន់ក្រុម Paris Saint Germain ទៅទៀត។

ហេតុនេះហើយ Gianluigi Buffon ជឿជាក់ថា Harry Kane គឺជាខ្សែប្រយុទ្ធ ឬកីឡាករល្អជាងគេលើលោក នាពេលបច្ចុប្បន្ននេះ ស្របពេលដែលសករាជរបស់ Lionel Messi និង Cristiano Ronaldo ល្មមដល់ពេលចប់ហើយ។

មតិយោបល់