ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ដោយទទួលបានការណែនាំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទូទាំង១៤ នឹងចាប់ផ្តើមធ្វើការឃាត់ទុកបណ្តោះអាសន្ន ក៏ដូចជាផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណា ដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមសហការគោរពច្បាប់ ដោយយកយានយន្តទៅធ្វើស្លាកលេខ ដើម្បីកុំឲ្យខាតពេលវេលា និងជៀសផុតពីការផាកពិន័យ៕
មតិយោបល់