ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ នឹងមានភ្លើងប្រើវិញនៅមុនម៉ោង១រសៀល

ភ្នំពេញៈមានករណីដាច់ភ្លើងនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាលមកពីឆេះខ្សែបណ្ដាញតង់ស្យុង កាលពីម៉ោង១២៖០៥នាទី យប់មិញ។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីតភ្ជាប់ចរន្តឲ្យប្រជាពលរដ្ឋអាចមានភ្លើងប្រើប្រាស់វិញ នៅម៉ោង១រសៀលថ្ងៃនេះ។

អគ្គិសនីកម្ពុជា ជូនដំណឹងតាមហ្វេសប៊ុក មុននេះបន្តិចថា “នៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2016 នៅវេលាម៉ោង00:05នាទី មានករណីដាច់ចរន្តអគ្គិសនីនៅ P473 ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ផ្ទះល្វែងបុរីពិភពថ្មី)។ មូលហេតុដោយសារឆេះខ្សែបណ្ដាញតង់ស្យុងទាប(LV)ចេញពីត្រង់ស្វូរ បណ្ដាលឱ្យឆេះហ្វុយស៊ីបបណ្តាញតង់ស្យុងទាប(LV)មួយប្រអប់ និងឆេះហ្វុយស៊ីបបណ្ដាញតង់ស្យុងមធ្យម(MV) 2គ្រាប់”

ករណីដាច់ចរន្តអគ្គិសនីខាងលើនេះ ត្រូវបានក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនអាចមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១រសៀលថ្ងៃនេះ៕

មតិយោបល់