ព័ត៌មានជាតិ

លោក ម៉ែន វិបុល ចុះដោះស្រាយកង្វល់របស់រាស្ត្រនៅឃុំក្រោលគោស្រុក

ស្វាយរៀងៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងលោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះបានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាប្រឈមនានា ដែលពលរដ្ឋនៅក្នុងឃុំក្រោលគោបៀមទុកក្នុងចិត្តជាយូណាស់មកហើយនោះ ត្រូវបានទម្លាយចេញដូចជា បញ្ហាអគ្គិសនីមានតម្លៃថ្លៃ កុងទ័រដើរលឿន និងបញ្ហាអត្តសញ្ញាណប័ណ្ណជាដើម។

លោក ម៉ែន វិបុល បានមានប្រសាសន៍នៅក្នុងពិធីនោះថា បញ្ហាកង្វល់និ ងប្រឈមដែលពលរដ្ឋបៀមទុកក្នុងចិត្តជាយូរមកហើយនោះ ឥឡូវត្រូវបានទម្លាយចេញ។ បញ្ហាអគ្គិសនី ដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជននៅឃុំក្រោលគោនេះ ធ្វើឲ្យមានតវ៉ារឿងកុងទ័រដើរលឿន និងតម្លៃភ្លើងថ្លៃ។ លោក ម៉ែន វិបុល និងដោះស្រាយបញ្ហានេះឲ្យបានឆាប់ គឺមិនឲ្យពលរដ្ឋបៀមទុកកង្វល់ទៀតទេ លោកនិងចាត់មន្ត្រីជំនាញចុះពិនិត្យកុងទ័រភ្លើងដល់លំនៅដ្ឋានតែម្តង។ ចំណែកឯតម្លៃអគ្គិសនីវិញ លោកនឹងដាក់សំណើទៅក្រសួងរ៉ែ និងថាមពល ដើម្បីសុំបញ្ចុះតម្លៃអគ្គិសនីឲ្យបានត្រឹមតម្លៃដែលពលរដ្នចង់បាន។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាហើយចោលទេបើសន្យាហើយ និងចុះដោះស្រាយរាល់កង្វល់របស់ពលរដ្ឋឲ្យមានតម្លាភាពហើយអាចទទូលយកបាន។ រីឯបញ្ហាអត្តសញ្ញាណប័ណ្ណវិញ លោកបានជំរុញឲ្យពលរដ្ឋ ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវរុសរាន់ទៅធ្វើឲ្យបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណនេះមានសារៈសំខាន់ណាស់ក្នុងការធ្វើកិច្ចការងារផ្សេងៗពិសេសមានសិទ្ធិក្នុងការបោះឆ្នោត។

ចំពោះមន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណត្រូវពិនិត្យមើលឈ្មោះថ្ងៃខែឆ្នាំកំណើតឲ្យបានត្រឹមត្រូវកុំឲ្យធ្វើហើយខុសនេះខុសនោះនាំឲ្យខាតពេលវេលារបស់ពលរដ្ឋ៕

photo_2016-06-11_10-30-25photo_2016-06-11_10-30-27photo_2016-06-11_10-30-29photo_2016-06-11_10-30-31photo_2016-06-11_10-30-33photo_2016-06-11_10-30-35photo_2016-06-11_10-30-37photo_2016-06-11_10-30-40

មតិយោបល់