ព័ត៌មានជាតិ

មិនដឹងស្លាប់តាំងពីពេលណា ឃើញហើយលោះព្រលឹង!

ឧត្តរមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក។

ហេតុការណ៍កើឡើងនៅថ្ងៃព្រហស្បតិ៍ ០៣ រោជ ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា គ.ស២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ប៉ុក ប៉ាន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោកកំប៉ុលឃុំបេង ស្រុកបន្ទាយអំពិល
បានទៅដឹកទឹកស្រះ នៅចំណុចខាងត្បូងវត្តប្រាសាទព្រឹក្សារាម ទំនប់ចាស់ ថាមានមនុស្សស្លាប់អណ្តែតក្នុងទឹកស្រះ ភ្លាមៗនោះកម្លាំងជំនាញ សហការជាមួយអាជ្ញធរភូមិឃុំ ចុះត្រួតពិនិត្យសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជា៥៩ឆ្នាំ។

តាមការបំភ្លឺពីប្រជាពលរដ្ឋ ថាសាកសពនោះជាមនុស្សអនាថាវិកលចរិត តាមការសន្និដ្ឋាន និងពិនិត្យសាកសពនេះពិតជា លង់ទឹកស្លាប់ប្រាកដមែន ហើយបានប្រគល់សាកសពជូនអជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់