ករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ករណីមនុស្សស្លាប់ដោយធ្វើអត្តឃាត (ចង.ក) នៅភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សពឈ្មោះ ធឹម ធី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ នៅភូមិកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ។

សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ធឹម ធី ស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក) ខ្លួនឯងមិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *