ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកខឿន ហោះទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តស៊េរីមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុកខឿនសួនច្បារ និងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ឡិចស៊ីស RX 450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-0611
បើកបរដោយបុរសម្នាក់ធ្វើដំណើរពីជើងទៅត្បូងល្បឿនលឿន បានជ្រុលទៅបុកខឿនសួនច្បារហោះទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យការខូចខាតយ៉ាងដំណាំ ។

ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក ព្រមសងសំណងរាល់ការខូចខាត ទៅឲ្យក្រុមហ៊ុនដើម្បីបញ្ចប់រឿង៕

មតិយោបល់