ព័ត៌មានជាតិ

ចាស់ហើយ! នៅល្មោភកាមទៀត…

ព្រះវិហារៈ កាលពីរសៀលថ្ងៃ៣ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រុងព្រះវិហារ បានទទួលពាក្យបណ្តឹងពីឪពុកម្តាយ ក្មេងស្រី២នាក់ ពាក់ព័ន្ធនឹងករណីបុរសចំណាស់ជាជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនបានសម្រេចជាច្រើនលើក។

ជនសង្ស័យមានឈ្មោះ ចេង ជិន អាយុ៦៧ឆ្នាំ និងក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ និងម្នាក់ទៀត អាយុ១១ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់