ព័ត៌មានជាតិ

Update៖ ក្រឡាប់រម៉កកង់បីមួយគ្រឿងលើស្ពានអ្នកលឿង ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៦នាក់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីមានម៉ូតូរម៉កបើកក្រឡាប់ខ្លួនឯង បណ្តាលស្លាប់២នាក់និងរបួសធ្ងន់ស្រាល៦នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ អ៊ុង អៃ ភេទប្រុស អាយុ៣៩ឆ្នាំ ស្លាប់នៅនឹងកន្លែង ,ទី២ឈ្មោះជួន យិន ភេទស្រី អាយុ៦១ឆ្នាំ របួសស្រាល,ទី៣ឈ្មោះ ស យន ភេទស្រី អាយុ៨៣ឆ្នាំ របួសធ្ងន់ ,ទី៤ឈ្មោះ មឹក អ៊ន ភេទស្រី អាយុ៣៧ឆ្នាំ របួសស្រាល ,ទី៥ឈ្មោះ អ៊ុក ណាត ភេទប្រុសអាយុ៣៨ឆ្នាំ របួសស្រាល ,ទី៦ឈ្មោះ អៃ ស្រីណេត ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស(ស្លាប់) ,ទី៧ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៤ឆ្នាំ របួសស្រាល និងទី៨ឈ្មោះ អៃ វិសាល ភេទប្រុស អាយុ១ឆ្នាំ របួសធ្ងន់ អ្នកទាំងគ្នារស់នៅភូមិឃុំជាមួយគ្នា។
មូលហេតុដោយសារតែអ្នកបើកបរបានផឹកគ្រឿងស្រវឹង៕

មតិយោបល់