ព័ត៌មានជាតិ

ឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ: ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៩០៧ កែងផ្លូវលេខ៦២R ក្បែរវត្តទួលសង្កែ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ទី១ ឈ្មោះ ឆេង សុភ័ក្ត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ ឈ្មោះ សុត រដ្ឋា ហៅ មុំ ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦៩ ផ្លូវលេខ៩០៧ ក្រមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោកវរ:សេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា មុនដំបូងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែកំពុងជិះល្បាតជុំវិញភូមិសាស្ត្រ ពេលនោះ មានការសង្ស័យក៏បានហៅជនសង្ស័យឲ្យឈប់ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀន០១កញ្ចប់តូច ជាប្រភេទម៉ាទឹកកក និងបានដកហូតម៉ូតូ មួយគ្រឿងម៉ាក DUK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-8022 ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់