ព័ត៌មានជាតិ

លោក​អតីត​ប្រធានាធិបតី Mubarak ដែល​ត្រូវ​គេ​ដោះលែង​នៅ​សប្តាហ៍​នេះ​

​ទីក្រុង Cairo ( 19 /08/13 ) : អតីត​ប្រធានាធិបតី Hosni Mubarak នឹង​ត្រូវ​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​ដែល​លោក​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅក្នុង​អាណត្តិ​របស់​ខ្លួន​ដែល​មេធាវី​ការពារ​ក្តី Farid al-Deeb បាន​ប្រាប់​សារព័ត៌មាន​ថា​ករណី​ជាប់ចោទ​នេះ​នឹង​ត្រូវ​ដោះស្រាយ​រួច​នៅក្នុង​រយៈពេល​តែ 48 ម៉ោង​ប៉ុណ្ណោះ​ហើយ​លោក​នឹង​ត្រូវ​ដោះលែង​វិញ​ជាមិនខាន​។​

​លោក Deeb បាន​និយាយទៀតថា​ការងារ​ដែល​នៅ​សេសសល់​សម្រាប់​ការរង​ចាំ​គឺ​នៅ​តែ​ការងារ​រដ្ឋបាល​តូចៗ​ដែល​ត្រូវ​ធ្វើ​ហើយ​លោក​ជឿជាក់​ថា​ការដោះលែង​គឺអាច​នៅ​ចន្លោះ​ពេល​ចុង​សប្តាហ៍​នេះ​។​ចាប់តាំងពី​លោក Mubarak ត្រូវបាន​គេ​ចោទ​ថា​លោក​បាន​ប្រើប្រាស់​អំណាច​ខុសច្បាប់​និង​ទទួល​លុយកខ្វក់​និង​ជំនូន​ជាច្រើន​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ខ្លួន​រូប​លោក​បាន​បង់​ប្រាក់​ពិន័យ​ដែល​មាន​ចំនួន​ដូចគ្នា​នោះ​វិញ​ហើយ​។​
Mubarak ​
​កាលពី​ថ្ងៃ​ម្សិលមិញ​លោក Mubarak ត្រូវបាន​តុលាការ​សម្រេច​បញ្ជា​ឲ្យមាន​ការរួច​ទោស​ពី​បទ​ចោទប្រកាន់​ចុង​ក្រោយ​លើ​អំពើពុករលួយ​របស់​លោក​ក្នុងការ​កេងប្រវ័ញ្ញ​ប្រាក់​បំណា​ច់​មួយចំនួនធំ​ក្នុង​ការប្រើប្រាស់​ការបន្លំ​ធ្វើឲ្យ​តំណែង​ជា​ប្រធានាធិបតីរបស់​លោក​ស្ថិតស្ថេរ​។​

​លោក Mubarak ដែល​ស្ថិតនៅ​ជាមួយ​នឹង​ការចោទប្រកាន់​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ពន្យា​ពេល​សវនាការ​ទៅ​ដល់​ថ្ងៃទី 25 សីហា ទើប​ធ្វើ​ឡើង​ម្តងទៀត​ដោយ​តុលាកា​រអេ​ហ្ស៊ី​ប ដោយសារតែ​ប្រទេស​អេ​ហ្ស៊ី​ប​កំពុង​រវល់​ជាប់ដៃ​នឹង​វិបត្តិ​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​គាំទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ចេញពី​តំណែង Mohammed Morsi ជាមួយ​និង​កម្លាំង​រក្សា​សន្តិសុខ​ដែល​បាន​បណ្តាលឲ្យ​មាន​មនុស្ស​រាប់រយ​នាក់​បាន​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មីៗ​នេះ​៕​

មតិយោបល់