អូស្ត្រាលី: ក្រុមជំនាញរបស់អូស្រ្តាលីបានឲ្យដឹងថា រូបភាពនៃបំណែកថ្មីទាំងបីដុំនៃកំទេចកំទី កំពុងត្រូវបានពិនិត្យដោយក្រុមស្វែងរកជនជាតិអូស្រ្តាលីកំពុងតែស្វែងរកការបាត់ខ្លួនយន្តហោះម៉ាឡេស៊ី MH370។ នេះបើយោងតាមការចេញផ្សារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ មិថុនានេះ។
បំណែកមួយក្នុងចំណោមបំណែកទាំងបីដុំ ស្ថិតនៅលើកោះ Kangaroo មានចម្ងាយឯនាយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអូស្ត្រាលីខណៈពេលដែលបំណែកពីផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរកឃើញនៅក្នុងប្រទេសម៉ាដាហ្គាស្ការ។
អ្នកនាំពាក្យការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីដែលត្រូវបានសំរបសំរួលការស្វែងរកយន្ដហោះនេះ បានប្រាប់ AFP ថា ការិយាល័យ ATSB ត្រូវបានណែនាំនិងបានទទួលរូបថតនៃរបស់របរនៅលើកោះ Kangaroo។ វាត្រូវបានពិនិត្យមុនពេលឈានដល់ការសន្និដ្ឋានណាមួយ។
លោកបានបន្ថែមថា រូបភាពនៃបំណែកផ្សេងទៀតនៃកំទេចកំទីដែលបានរកឃើញនៅប្រទេសម៉ាដាហ្គាស្ការ ត្រូវបានគេបានសិក្សាផងដែរ។យើងបានមើលឃើញរូបថតនិងរដ្ឋាភិបាលត្រូវបានគេពិគ្រោះយោបល់លើរបៀបដែលល្អបំផុត ដើម្បីពិនិត្យមើលថាតើវាកំទេចកំទីរបស់យន្តហោះម៉ាឡេស៊ីពិតប្រាកដមែន។
ជោគវាសនាយន្តហោះដឹកអ្នកដំណើរដែលត្រូវបានសន្មតថា បានធ្លាក់នៅក្នុងសមុទ្របន្ទាប់ពីបាត់ផ្លូវចេញពីប្រព័ន្ធរ៉ាដាពីទីក្រុងគូឡាឡាំពួ ទៅកាន់ក្រុងប៉េកាំង ជាមួយអ្នកដំណើរនិងនាវិក ២៣៩នាក់ នៅលើយន្តហោះនៅក្នុងខែមីនាឆ្នាំ២០១៤។ រហូតមកដល់ពេលនេះ រកឃើញបំណែក៨ដុះនៃកំទេចកំទីដោយមិនរាប់បញ្ចូលការរកឃើញថ្មីបំផុតត្រូវបានគេរកឃើញនៅក្នុងតំបន់ស្វែងរកនៅឆ្នេរសមុទ្រអូស្រ្តាលីខាងលិច៕
មតិយោបល់