ព័ត៌មានជាតិ

ព្រូស និងហាយឡែនឌ័រសាកកម្លាំងគ្នា បែកមុខទាំងសងខាង

ព្រះសីហនុៈ រថយន្តព្រូស និងរថយន្តហាយឡែនឌ័រសាកកម្លាំងគ្នា នៅចំណុចផ្លូវកោងបត់ទល់មុខផ្លូវចូលឆ្នេរលម្ហែកាយក្នុងសង្កាត់លេខ3 ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៦។

នគរបាលចរាចរណ៍ឲ្យដឹងថា រថយន្តបង្កម៉ាកTOYOTA -PRIUS ពាក់ស្លាកលេខ ព្រះសីហនុ 2A-6141ពណ៌ទឹកសមុទ្របានបុកជាមួយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-4738។

មន្រ្តីនគរបាលចរាចរណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យអ្នកបើកបរ រថយន្តទាំង២ រងរបួស ហើយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗដែរ។

ចំពោះរថយន្តទាំង២គ្រឿង ដែលរងការខូចខាតដូចគ្នានោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់