ព័ត៌មានជាតិ

Update៖ ព្រលឹមមិនទាន់! ហ៊ីយ៉ាន់ដាយបុករះកាមរីនិងម៉ូតូ ស្លាប់បុគ្គលិកអេស៊ីលីដា​២នាក់ នៅផ្លូវជាតិលេខ៦

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក នៅលើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០ ភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្ត បុក រថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស​គ្នា បណ្តាលឲ្យស្លាប់ស្រ្តី២នាក់ និងរបួសធ្ងន់បុរស៣នាក់។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ លាយបៃតង គ្មានស្លាកកេខ(ទិសដៅពីលិចទៅកើត) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
រថយន្ត កាមរី ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2H.5743(បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ ហ៊ិន សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរក្នុងរថយន្ត៣នាក់ ទី១-ឈ្មោះ ពិន ចិត្រា ភេទស្រី អាយុ ៣២ឆ្នាំ នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)។
២-ឈ្មោះ ឡូត លៀង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃគុយ សង្កាត់ព្រៃគុយ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់)។
៣- ឈ្មោះកែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់)។

ម៉ូតូ សេ១០០ កូរ៉េ ពណ៌ក្រហម ស្លាកលេខកណ្តាល 1A.9184 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ ឆុន តូ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(របួសធ្ងន់)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ បើកមានល្បឿនលឿនហើយបែកកង់មុខខាងឆ្វេង រេចង្កូតទៅបុករថយន្ត និងម៉ូតូ ក្នុងចំណែកផ្លូវបញ្រ្ចាសគ្នា។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។
ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕

មតិយោបល់