ព័ត៌មានជាតិ

មេខ្លោងបាញ់នៅRockកាលពី២ខែមុន ចាប់បានហើយនៅឧត្តរមានជ័យ!

ភ្នំពេញៈ ​លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានប្រាប់ Post News ថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្លោង​ដែលបាញ់នៅមជ្ឍមណ្ឌលកម្សាន្តRockកាលពី២ខែមុន។

ការឃាត់ខ្លួនបានធ្វើឡើងកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅខេត្តឧត្តរមានជ័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ ឌុច សុវណ្ណារ៉េត ហៅរិទ្ធញាញ់ ភេទប្រុស។

គួររំលឹកថា ហេតុការណ៍​នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់