ព័ត៌មានជាតិ

ឌ្រីមជ្រុលចង្កូត បុកលោកយាយចំណាស់ម្នាក់​ រងរបួសធ្ងន់ នៅតាកែវ

តាកែវ: នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើង រវាងម៉ូតូហុងដាឌ្រីម បើកបុកលោកយាយចំណាស់ម្នាក់​ដើរខ្វែងទិសម៉ូតូ បណ្តាលឲ្យ​រងរបួសធ្ងន់ និងជនបង្ករងរបួសស្រាល នៅលើផ្លូវជាតិលេខ២ ភូមិប្រព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ឆឹល ធីម ភេ​ទស្រី​ អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនបង្កឈ្មោះ ស៊ាង គន្ធា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិកាយបាំង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ1F-1986។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរដបាលស្រុកដូនកែវ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវីធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ​៕

មតិយោបល់