ព័ត៌មានជាតិ

២ថ្ងៃមុន រត់ផង ភ័យផង ស្រែកថាគេដេញវាយ ចុងក្រោយបែរជា…

ព្រៃវែង: ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានការប្រទះឃើញបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្រែបែក ខេត្តព្រៃវែង។

មុនពេលកើតហេតុ កាលពី២ថ្ងៃមុន គេបានឃើញជនរងគ្រោះ ចេះតែភ័យ និងស្រែកថាមានគេដេញវាយ រហូតដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញសពជនរងគ្រោះមានឈ្មោះ ប៊ុន ពន្លឺ ហៅក្រឹម ភេទប្រុស ប្រហែល២៨ឆ្នាំ ជនមនុស្សសសៃប្រសាទ បានយកអាវចង.កសម្លាប់ខ្លួន ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ និងប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់