នៅលើហ្វេសប៊ុក តារាចម្រៀង កញ្ញា សុន ស្រីពេជ្រ បានសរសេរបង្ហោះថា ប្អូនប្រុសរបស់កញ្ញា ដែលមានជំងឺធ្ងន់ធ្ងរជាយូរមកហើយ ស្ថិតក្នុងសភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដោយនាងបានប្រកាសស្នើសុំឈាមជាបន្ទាន់ ដើម្បីឈានដល់ការជួយសង្គ្រោះនោះផង។ នេះជាការមួយដ៏កម្រ ដែលនាងបានស្នើឲ្យមហាជនបានដឹងពីការប្រឈមរបស់ប្អូនប្រុសជាសាធារណៈ។
ការបង្ហោះរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រក្ដុកក្ដួលយ៉ាងខ្លាំង ក្នុងពេលដែលប្អូនប្រុសរបស់នាង ត្រូវគេដឹងថាមានជំងឺឈាមសស៊ីឈាមក្រហម និងជំងឺប្រចាំកាយធ្ងន់ធ្ងរយូរមកហើយ តែនាងមិនសូវប្រកាសត្អូញត្អែរ។ នាងបានប្រកាសថា ប្អូនប្រុសរបស់នាង កាន់តែសភាពធ្ងន់ ដោយសារតែមានអាការៈយូរឈាមតាមធ្មេញ ហើយត្រូវការឈាមប្លាកែតជាច្រើនកំប្លោក ដើម្បីធ្វើការវះកាត់ជួយសង្គ្រោះ។
កញ្ញាធ្លាប់បានបញ្ជាក់ថា ប្អូនប្រុសរបស់កញ្ញា មានជំងឺដូចដែលនាងបានបង្ហោះជាច្រើនឆ្នាំមកហើយ ដោយលោកត្រូវបានបញ្ជូនចេញទៅព្យាបាលនៅវៀតណាម និងតម្រូវឲ្យលេបថ្នាំជាប្រចាំផង។ លោកត្រូវគេដឹងថា មានសភាពធ្ងន់ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ដោយមុនការបង្ហោះរបស់នាង គឺលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សុន ស្រីពេជ្រ បញ្ជាក់ថា ប្អូនប្រុសរបស់នាងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ ដោយលោកត្រូវការឈាមជាបន្ទាន់ ដើម្បីគេចផុតពីការប្រឈមនោះផង។ មកទល់ពេលនេះ មានអ្នកគាំទ្រជាច្រើន បានផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអំពាវនាវរបស់នាង ដែលស្នើសុំឈាមបន្ទាន់ ក្នុងពេលដែលសភាពជំងឺរបស់ប្អូននាង ក៏ស្ថិតក្នុងការតាមដាន នៅក្នុងពេលនេះ៕
មតិយោបល់